Episodios

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥
    Jul 10 2025
    ** មានសេចក្តីរាយការណ៍ថា អាម៉េរិកនឹងផ្លាស់ប្តូរលក្ខខណ្ឌសម្រាប់អូស្ត្រាលីក្នុងកិច្ចព្រមព្រៀងAUKUS។ ** តុលាការអឺរ៉ុបបានរកឃើញថា រុស្ស៊ីជាអ្នកទទួលខុសត្រូវលើការធ្លាក់ជើងហោះហើរម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៤។ ** Domain ថាអូស្រ្តាលីកំពុងខ្វះអចលនទ្រព្យសម្រាប់ជួលនៅទូទាំងប្រទេស។
    Más Menos
    5 m
  • ក្តីបារម្ភអំពីឯកជនភាពលេចចេញជារូបរាង ខណៈដែលព័ត៌មានលម្អិតនៃការផ្ទៀងផ្ទាត់អាយុ នៅតែមានភាពស្រពិចស្រពិល
    Jul 10 2025
    នៅពេលដែលការហាមឃាត់មិនឱ្យក្មេងជំទង់ចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ចូលជាធរមាននៅចុងឆ្នាំនេះ អូស្ត្រាលីនឹងក្លាយជាប្រទេសដំបូងគេដែលព្យាយាមពង្រឹងអាយុអប្បបរមាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ុន្តែដូចដែលមាននៅក្នុងរបាយការណ៍នេះ ក្រុមអ្នកជំនាញកំពុងព្រមានថាខណៈបម្រាមនេះនឹងចាប់ផ្តើមអនុវត្តន៍ក្នុងពេលមិនដល់ប្រាំមួយខែទៀតទេនោះ គេនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ថាតើវានឹងដំណើរការយ៉ាងដូចម្តេច។
    Más Menos
    9 m
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥
    Jul 9 2025
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ៊ីស្រាអែលប្រកាសវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា។ ** ក្រុមការងារប្រឆាំងការស្អប់ខ្ពើមថ្មីរបស់រដ្ឋវិចថូរៀ បានជួបប្រជុំគ្នាជាលើកដំបូង។ ** ក្រុមហ៊ុន Qantas បង្ហាញពីវិសាលភាពនៃការលួចទិន្នន័យដែលមានផ្ទុកព័ត៌មានផ្ទាល់ខ្លួន រួមទាំងចំណូលចិត្តអាហារ។
    Más Menos
    11 m
  • អាម៉េរិកសម្រេចបញ្ចុះពន្ធលើទំនិញកម្ពុជា មកនៅត្រឹម ៣៦% ដោយចាប់អនុវត្តពីថ្ងៃទី១ ខែសីហា
    Jul 9 2025
    សហរដ្ឋអាម៉េរិក បានសម្រេចបញ្ចុះពន្ធលើទំនិញកម្ពុជា ពី ៤៩% មកនៅត្រឹម ៣៦% ដោយចាប់អនុវត្ត ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមលិខិតផ្លូវការរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ផ្ញើទៅកាន់ ១៤ប្រទេស អំពីអត្រាពន្ធទំនិញនាំចូលថ្មី ទៅកាន់សហរដ្ឋអាម៉េរិក។
    Más Menos
    4 m
  • តុលាការថៃចេញដីកាចាប់ខ្លួនលោកឧកញ៉ា កុក អាន ដែលជាសេដ្ឋីខាងជំនួញនៅកម្ពុជា
    Jul 9 2025
    ឆ្លើយតបទៅនឹងការចេញដីកាចាប់ខ្លួនលោកឧកញ៉ា កុក អាន ដែលជាសេដ្ឋីខាងជំនួញនៅកម្ពុជា របស់តុលាការថៃ លោក ហ៊ុន សែន បានលើកឡើងតាមបណ្តាញសង្គមថា "ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង!"។ លោកបន្តថា លោកពិតជាសូមចូលរួមអបអរសាទរ ចំពោះអាជ្ញាធរ និងប៉ូលិសថៃ ដែលបានបើកប្រតិបត្តិ ជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែក ដើម្បីកាត់បន្ថយបទល្មើសអនឡាញ ហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។
    Más Menos
    6 m
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥
    Jul 8 2025
    ** ធនាគារកណ្តាលសម្រេចរក្សាការប្រាក់ឱ្យនៅដដែល។ ** អាម៉េរិកប្រកាសយកពន្ធនាំចូល៣៦% ពីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ សីហាទៅ។ ** តុលាការរកឃើញថា អ្នកស្រី Erin Patterson មានពិរុទ្ធពីបទសម្លាប់មនុស្សបីនាក់ និងប៉ុនប៉ងធ្វើឃាតម្នាក់ ដោយដាក់ផ្សិតពុលចូលទៅក្នុងម្ហូប។
    Más Menos
    4 m
  • How is alcohol regulated and consumed in Australia? - តើគ្រឿងស្រវឹងត្រូវបានគ្រប់គ្រង និងទទួលទានយ៉ាងដូចម្តេចនៅក្នុងប្រទេសអូស្ត្រាលី?
    Jul 8 2025
    In Australia, alcohol is often portrayed as part of social life—especially at BBQs, sporting events, and public holidays. Customs like BYO, where you bring your own drinks to gatherings, and 'shouting' rounds at the pub are part of the culture. However, because of the health risks associated with alcohol, there are regulations in place. It’s also important to understand the laws around the legal drinking age, where you can buy or consume alcohol, and how these rules vary across states and territories. - អ្នកប្រហែលជាធ្លាប់បានឮថាប្រជាជនអូស្ត្រាលីជាមនុស្សចូលចិត្ត«ផឹកស្រា» ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាធំៗ ឬថ្ងៃបុណ្យសាធារណៈ។ ប៉ុន្តែនោះគ្រាន់តែជាផ្នែកនៃរឿងរ៉ាវនេះប៉ុណ្ណោះ។ ការនិយាយអំពីគ្រឿងស្រវឹងនៅក្នុងប្រទេសអូស្ត្រាលី ក៏មានន័យថាត្រូវសម្លឹងមើលទៅលើគ្រោះថ្នាក់ធ្ងន់ធ្ងរដែលវាអាចបង្កដល់បុគ្គលនិងក្រុមគ្រួសារ។ វាពាក់ព័ន្ធនឹងការយល់ដឹងអំពីច្បាប់ដ៏ស្មុគ្រស្មាញដែលគ្រប់គ្រងសារធាតុស្រវឹង — រាប់ចាប់ពីរបៀបដែលវាត្រូវបានលក់ និងផ្គត់ផ្គង់ រហូតដល់ថាតើវាអាចផឹកបាននៅកន្លែង ណា និងនៅពេលណាខ្លះ។ នៅក្នុងរបាយការណ៍ Australia Explained វគ្គនេះ យើងនឹងបកស្រាយអំពីវប្បធម៌នៃការទទួលទានគ្រឿងស្រវឹងក្នុងប្រទេសអូស្ត្រាលី និងច្បាប់កំណត់។
    Más Menos
    13 m
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥
    Jul 4 2025
    ** លោកនាយករដ្ឋមន្ត្រីថា អូស្ត្រាលីមិនអាចធ្វើតាមអាមេរិកទេ ហើយត្រូវកំណត់របៀបវារៈសេដ្ឋកិច្ចផ្ទាល់ខ្លួន។ ** ស្រ្តីវ័យ៦៣ឆ្នាំម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ពីបទចោទប្រកាន់ "ការបោកប្រាស់ជូនពរជ័យ" រាប់លានដុល្លារ។ ** ប៉ូលីសញូសៅវែលជំរុញឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងអំឡុងពេលកូនសិស្សវិស្សមកាលនេះ។
    Más Menos
    4 m